Sport

សូមស្វាគមន៏ចូលមកកាន់ចែករំលែកកូនខ្មែរ
 
Cambodia Angkor Air


ក្រសួង ​ការ​បរទេស​កម្ពុជា​ កាល​ពី​​ម្សិល​មិញ​ បាន​បញ្ជាក់​ថា តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ(ICJ) ​គ្រោង​នឹង​​បក​ស្រាយ​​សាលដីការបស់​ខ្លួន​ស្តី​ពី​ជម្លោះ​​ដី​ក្បែរ​ប្រាសាទ ​ព្រះ​វិហារ​នៅ​ថ្ងៃទី១១ ខែ វិច្ឆិកា ខែ​ក្រោយ​នេះ។

ព័ត៌មានកីឡា
បញ្ញា សម្រេច​ចិត្ត​ចាប់​យក​អាជីព​ប្រដាល់​តាំងពី​អាយុ​១០​ឆ្នាំ ដើម្បី​រក​ប្រាក់​ជួយ​ម្តាយ​ជា​ស្រ្តី​មេម៉ាយ
131016_27
សុភាសិត​មួយ​បាន​លើក​ឡើង​ថា «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ហើយ​អត្ថន័យ​នៃ​សុភាសិត​មួយ​ឃ្លា​នេះ​ហាក់​បី​ដូច​ស័ក្តិសម​ដែរ​ព្រោះ​កូនចៅ ​មួយ​ចំនួន​កើត​មក រមែង​បន្តវេន​ឬ​ដើរ​តាម​គន្លង​ចាស់​របស់​ឪពុក​ឬ​ម្តាយ​របស់​ពួកគេ រីឯ​ពូជពង្ស​ត្រកូល​អ្នក​ប្រដាល់​ដែល​មាន​ភាព​អំណត់​និង​មាន​ទឹកចិត្ត​ មោះមុត​ក្លាហាន​ច្រើន​តែ​ផុស​ចេញ​ពី​ត្រកូល​និង​តំណ​ពី​អ្នក​ប្រដាល់​ដែល​ជា ​ឪពុក​នេះ​ឯង។

៨​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​៣២​ក្រុម​ពាន Sponsor Cup

131016_25b
គិត​មក​ដល់​ពេល​នេះ ការ​ប្រកួត​កីឡា​បាល់ទាត់​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ភេសជ្ជៈ​ស្ពនស័រ ប្រចាំ​ឆ្នាំ​២០១៣ (Sponsor Futsal Cup 2013)​ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ស្ពនស័រ បាន​រក​ឃើញ​ក្រុម​ឈ្នះ​ចំនួន​៨​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ហើយ ខណៈ​វគ្គ​ជម្រុះ​៣២​ក្រុម​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ​នេះ។

Leo Cup បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​ A ​និង​B

131016_26b
ការ​ប្រកួត​វគ្គ​១៦​ក្រុម នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​ស្រាបៀរ​លីអូ លើក​ទី​២​ប្រចាំ​ឆ្នាំ​២០១៣ (Leo Cup National Volleyball 2013) ដែល​ចែកចេញ​ជា​៤​ពូល​នោះ បាន​បញ្ចប់​ការ​ប្រកួត​ប្រចាំ​ពូល​A និង​ពូល​B ហើយ​កាលពី​ម្សិលមិញ​នេះ ខណៈ​ពូល​C និង​ពូល​D នឹង​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ។

នាគខ្មៅ​ធ្វើ​ដំណើរ​ទៅ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​ក្នុង​កម្មវិធី ONE FC

131016_28b
កីឡាករ​ប្រដាល់​របស់​កម្ពុជា​ឃីម ឌីម៉ា ដែល​មាន​រហស្សនាម​ថា «នាគខ្មៅ» បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ​មុន​ពេល​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​ក្នុង​កីឡា​ប្រដាល់​ចម្រុះ​វាយ​ ដាក់​ទ្រុង​របស់ ONE FC នៅ​ថ្ងៃ​សុក្រ​នេះ។

ប្រធាន​ក្លិប Real Madrid ថា ការ​ផ្ទេរ Bale មាន​តម្លៃ​ខ្លួន​ត្រឹម​តែ​៩១​លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ

131016_25a
ប្រធាន​ក្លិប Real Madrid បាន​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា Gareth Bale មាន​តម្លៃ​ខ្លួន​ចំនួន​៩១​លាន​អឺរ៉ូ (ស្មើ​នឹង​១២៣.៤​លាន​ដុល្លារអាមេរិក) និង​បាន​អះអាង​ថា ខ្សែ​បម្រើ​ស្លាប​អន្តរជាតិ​វេលស៍​រូប​នេះ​ត្រូវ​បាន​ធានារ៉ាប់រង​ទៅ​លើ​ តម្លៃ​តបស្នង​នៃ​តម្លៃ​ខ្លួន​ផ្ទេរ​របស់​គេ។

ព័ត៌មាន​កីឡា​ខ្លី​ៗ

លោក​Ferguson មាន​ឈ្មោះ​លោក​ក្នុង​ផ្លូវ​មួយ​ក្នុង​តំបន់​Trafford
លោក​Alex Ferguson​និង​លោក​Sir Matt Busby​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​នៅលើ​ផ្លូវ​មួយ​ដើម្បី​ជា​ការ​ផ្តល់​ កិត្តិយស​ឲ្យ​លោក។ អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​Manchester United រូប​នេះ​ក៏​ទទួល​បាន​មេដាយ​កិត្តិយស​ផ្នែក​សេរីភាព​នៅក្នុង​ពិធី​ជា​ ផ្លូវការ​មួយ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា។

Tri Asia ឡើង​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ​លីក​ឆ្នាំ​២០១៤ ក្រោយ​យក​ឈ្នះ​អាស៊ីអឺរ៉ុប ម្សិលមិញ

131015_25a
ក្រុម​ចំណូល​ថ្មី Tri Asia Phnom Penh FC បាន​ឡើង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​លីក ឆ្នាំ​២០១៤ យ៉ាង​ជោគជ័យ បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ក្រុម​បាល់ទាត់​បំពេញ​ក្របខ័ណ្ឌ​មិត្តហ្វូន​ ខេមបូឌាន​លីក​ឆ្នាំ​២០១៤​នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ រីឯ​ក្រុម​អង្គរយូណាយធីត​របស់​ខេត្ត​តាកែវ ក៏​បាន​យក​ឈ្នះ​ក្រុម​ព្រឹទ្ធសភា ដូច​គ្នា​ផង​ដែរ។

ភ្នំពេញក្រោន ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង U17

131015_25b
ក្រុម​ឈុត​យុវជន​របស់​ភ្នំពេញក្រោន បាន​លត់​ក្រុម​អាកាសចរ ស៊ីវិល ក្នុង​លទ្ធផល ៥-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17) ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ខណៈ​ក្រុម​វេស្ទើន បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​យុវជន​ក្តីសង្ឃឹម ខ.ភ.ម។

រត់​កម្សាន្ត​ដើម្បី​កីឡា​អាស៊ី​នឹង​រៀបចំ​នា​ថ្ងៃ​អាទិត្យ​នេះ

131015_26b
ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ដើម្បី​កម្សាន្ត (OCA Fun Run and Learn 2013) លក្ខណៈ​មហាជន​ដ៏​ធំ​មួយ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​២០​ខែ​តុលា ខាង​មុខ​នេះ​នៅ​មណ្ឌល​កោះពេជ្រ​ក្រោម​ការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​កីឡា​ អាស៊ី (​OCA​)​ដែល​មាន​អ្នក​ជំនាញ​ចំនួន​១០​នាក់​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ អូឡាំពិក​កម្ពុជា​(NOCC)។

សីហា ឈ្នះ​ប្រេស៊ីល​ទាំង​លំបាក រីឯ ឌៀប ចាញ់​ទាំង​ទ្រម​ខ្លួន

131015_27b
អ្នកប្រដាល់​មាន​ប្រភព​ចេញ​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​តែ ​ មួយ​គឺ​អ្នក​លេង​កណ្តាប់ដៃ ពេជ្រ សីហា និង យឹម ឌៀប ទទួល​បាន​លទ្ធផល​ខុស​គ្នា សម្រាប់​ការ​ប្រកួត​មិត្តភាព​លក្ខណៈ​អន្តរជាតិ ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ប្រទេស​ប្រេស៊ីល នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

រ៉ែម ឈ្នះ​ខ្សែក្រវាត់​លើក​ទី​១​ក្នុង​អាជីព​ជាង​១០​ឆ្នាំ

131015_27a
អ្នកប្រដាល់​ខ្លួន​តូច​សម្បូរ​ល្បិច ឆាំ រ៉ែម បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់​នៅក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ជាង​១០​ឆ្នាំ ​របស់​ខ្លួន​ហើយ គឺ​ការ​ឈ្នះ​ខ្សែក្រវាត់ K cement ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម បន្ទាប់ពី​រូប​គេ​បាន​យក​ឈ្នះ​ឃីម បូរ៉ា ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅលើ​សង្វៀន​ស៊ីធីអិន ជាមួយ​លទ្ធផល​មិន​ឯកច្ឆន្ទ កាលពី​ថ្ងៃ​អាទិត្យ។

Djokovic ឆ្លើយតប​យ៉ាង​ល្អ​ឥតខ្ចោះ​ចំពោះ​ការ​ធ្លាក់​លេខ

131015_26a
កីឡាករ​វាយ​កូនបាល់ Novak Djokovic ម្ចាស់​ជើងឯក Shanghai Masters បាន​និយាយ​ថា រូប​គេ​នៅ​តែ​មាន​ការងារ​មិន​ទាន់​បញ្ចប់​នៅ​រដូវកាល​នេះ ក្រោយពី​បាន​ផ្តល់​នូវ​ការ​ឆ្លើយតប​យ៉ាង​ល្អ​ឥតខ្ចោះ​ទៅ​កាន់​ការ​ធ្លាក់​ ចុះ​នូវ​ចំណាត់ថ្នាក់​របស់​គេ​លើ​តារាង​ផ្នែក​បុរស។

អង់គ្លេស​ត្រូវ​ស្វែងរក​កៅអី World Cup នា​រាត្រី​នេះ

131015_28a
ក្រុម​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​នឹង​ត្រូវ​បញ្ចប់​យុទ្ធនាការ​ ប្រកួត​ជម្រុះ World Cup ជាមួយ​នឹង​ក្រុម​ប៉ូឡូញ​នៅ​រាត្រី​នេះ ដោយ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ដើម្បី​រក្សា​កៅអី​ក្នុង​ប្រទេស​ប្រេស៊ីល និង​ដើម្បី​គេច​ចេញ​ពី​រាត្រី​ដ៏​ខក​ចិត្ត​មួយ​ផ្សេង​ទៀត​នៅឯ​កីឡដ្ឋាន Wembley។

ព័ត៌មាន​កីឡា​ខ្លី​ៗ

ការ​ប្រកួត​របស់ Anvaya League ត្រូវ​បាន​លុបចោល​កាលពី​ថ្ងៃ​អាទិត្យ
កម្មវិធី​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ដំណាក់កាល​តាម​ពូល​នៃ​ក្របខ័ណ្ឌ Anvaya League ឆ្នាំ​២០១៣ ត្រូវ​បាន​លុបចោល​កាលពី​ថ្ងៃ​អាទិត្យ​ដោយសារ​តែ​ទឹក​លិច​នៅលើ​ទីលាន​ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។ ការ​ប្រកួត​ចំនួន​៤​គូ​នោះ​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​អាទិត្យ​នេះ​វិញ ខណៈ​ដែល​ការ​ចាប់ផ្តើម​ការ​ប្រកួត​ក្នុង​វគ្គ​ចាញ់​ធ្លាក់​នឹង​ត្រូវ​ធ្វើ​ ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៣​ខាង​មុខ​នេះ​វិញ៕ IS

Leo Cup រក​ឃើញ​២​ក្រុម​ឡើង​ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ

131014_26b
ក្រុម​ម្ចាស់​ជើងឯក​ក្រសួង​មហាផ្ទៃ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ឈ្នះ​កៅអី​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា​បាល់ទះ ​ពាន​រង្វាន់​ស្រាបៀរលីអូ លើក​ទី​២​ប្រចាំ​ឆ្នាំ​២០១៣​(Leo Cup National Volleybal 2013) បាន​មុន​គេ បន្ទាប់ពី​ក្រុម​ទាំង​២​រក​ឃើញ​ជ័យជម្នះ​ជា​លើក​ទី​២ ការ​ប្រកួត​ជម្រុះ​តាម​ពូល កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ។

វណ្ណៈ និង ភក្តី បង្កើត​ការ​ជឿជាក់​ឡើង​វិញ

131014_27a
អ្នកប្រដាល់​ជ័យ វណ្ណៈ និង ភារម្យ ភក្តី បាន​ធ្វើឲ្យ​ដំណើរ​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ ព្រឹត្តិការណ៍​កំពូល​អ្នកប្រដាល់​ស្រាបៀរ​លីអូ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​របស់​ពួកគេ ហាក់​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់ពី​អ្នក​ទាំង​ពីរ​រក​ឃើញ​ជ័យជម្នះ​លើក​ទី​២​រៀង​ៗ​ខ្លួន សម្រាប់​ការ​ប្រកួត​វិល​ជុំ​លើក​ទី​៤ នៅលើ​សង្វៀន​ស៊ីធីអិន កាលពី​រសៀល​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ។

ផល សុផាត ត្រូវ​បាន​បណ្តេញ​ចុះ​ក្រោយពី​សន្លប់​ទឹក​ទី​៣​ដ៏​ងាយ

131014_26a
ផល សុផាត អ្នក​ប្រដាល់​មកពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​កំពូល​អ្នក​ប្រដាល់​ដែល​ទទួល​បាន​ការ​ឈ្នះ​ខ្សែក្រវាត់​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​អ្នកប្រដាល់​ខ្លាំង​ៗ​ក្នុង​ប្រទេស​កម្ពុជា​នោះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ត្រូវ​បាន​ពេជ្រ អារុណ មកពី​ក្លិប​បង្ក្រាប​គ្រឿងញៀន ទាត់​ភ្លៅ​ស្តាំ​បណ្តាល​ឲ្យ​សន្លប់​យ៉ាង​ងាយ​ក្នុង​ទឹក​ទី​៣​នៅ​សង្វៀន​ បាយ័ន​បឹងស្នោ។

Beeline Arena នឹង​រៀបចំ National Futsal

ភ្នំពេញ: ការ​ប្រកួត​ដណ្តើម​ពាន Tiger National Futsal Championship នឹង​ត្រូវ​រៀបចំ​នៅលើ​ទីលាន Beeline Arena ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ក្នុង​ការ​រក្សា និង​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ប្រកួត​កម្រិត​តូច​នៃ​កីឡា​ប្រភេទ​នេះ​ក្នុង​ រូបមន្ត​ដែល​ត្រូវ​បាន​រៀបចំ​ដ៏​ល្អ​មួយ។

រឿង សោភ័ណ្ឌ មាន​ទីផ្សារ​អន្តរជាតិ ក្រោយ​ផ្តួល​ឯម ខ្លឹមខ្មៅ

ភ្នំពេញ: រឿង សោភ័ណ្ឌ​អ្នកប្រដាល់​ចិត្ត​ធំ​អាង​លើ​សមត្ថភាព​ពិត​របស់​ខ្លួន​បាន​ប្រកួត​ យក​ឈ្នះ​ពិន្ទុ​ជើងខ្លាំង​ឯម ខ្លឹមខ្មៅ​មកក្លិប​ឫទ្ធីពោធិ៍សែនជ័យ​ដែល​ជា​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ ស្រាបៀរ​កម្ពុជា និង​ជា​អ្នកប្រដាល់​ដែល​ស្ថិត​ក្នុង​ក្រុម​តារា​ប្រដាល់​ប្រចាំ​សង្វៀន​ ប្រដាល់​បាយ័ន និង​ជា​កំពូល​អ្នក​ខ្លាំង​មួយ​រូប​ក្នុង​លំដាប់​លំបាក​រក​ដៃគូ​ប្រកួត ហើយ​ក្រោយពី​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​សោភ័ណ្ឌ ​ក៏​ទទួល​បាន​ទីផ្សារ​កាន់តែ​ច្រើន​ទាំង​ក្នុង​ស្រុក​និង​ការ​ចេញ​ទៅ​ប្រកួត ​ជា​អន្តរជាតិ​ផង​ដែរ។

Vettel ឈ្នះ​នៅ​ជប៉ុន តែ​មិន​ទាន់​ឈ្នះ​ពាន​ពិភពលោក

131014_28
កីឡាករ​ប្រណាំង​រថយន្ត Sebastian Vettel របស់​ក្រុម Red Bull បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី​៤​នៅក្នុង​រយៈពេល​៥​ឆ្នាំ​នៅ​ក្នុង​ ព្រឹត្តិការណ៍ Japanese Grand Prix កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ នឹង​ត្រូវ​តែ​រង់ចាំ​ក្នុង​ការ​អបអរ​ការ​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​នៃ​ការ​ ប្រណាំង Formula One ជា​លើក​ទី​៤​ជាប់​ៗ​គ្នា។

អាស៊ីអឺរ៉ុប ត្រូវ​ប្រឈម​ជាមួយ Tri Asia នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ឈ្នះ​៣​ពិន្ទុ​រៀង​ៗ​ខ្លួន

131014_25
ក្រុម​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប និង Tri Asia Phnom Penh FC បាន​ទទួល​ជ័យជម្នះ​រៀង​ៗ​ខ្លួន លើ​ក្រុម​ព្រឹទ្ធសភា និង​ក្រុម​អង្គរ​យូណាយធីត​របស់​ខេត្ត​តាកែវ សម្រាប់​ការ​ប្រកួត​បើក​ឆាក ជ្រើសរើស​ក្រុម​បាល់ទាត់​បំពេញ​ក្របខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌាន​លីក​ឆ្នាំ​ ២០១៤​នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ក្រុម​ទាំង​២ នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​ក្លាយ​ជា​ក្រុម​មាន​អាទិភាព​ឡើង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​លីក។

No comments:

Post a Comment