Multimedia

សូមស្វាគមន៏ចូលមកកាន់ចែករំលែកកូនខ្មែរ
 
Cambodia Angkor Air



ក្រសួង ​ការ​បរទេស​កម្ពុជា​ កាល​ពី​​ម្សិល​មិញ​ បាន​បញ្ជាក់​ថា តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ(ICJ) ​គ្រោង​នឹង​​បក​ស្រាយ​​សាលដីការបស់​ខ្លួន​ស្តី​ពី​ជម្លោះ​​ដី​ក្បែរ​ប្រាសាទ ​ព្រះ​វិហារ​នៅ​ថ្ងៃទី១១ ខែ វិច្ឆិកា ខែ​ក្រោយ​នេះ។

សិល្បៈ

ពៅ បញ្ញាពេជ្រ ចេញ​ច្រៀង​ជួយ​កុមារកំព្រា​ទាំង​ខ្លួន​ពិការ

131016_28a
រូបឆោម​ក៏​បង់​ទ្រព្យសម្បត្តិ​ក៏​ខើច​អាជីព​សិល្បៈ​ជា​ឆ្នាំងបាយ​ក៏ ​ពុំ​អាច​បន្ត​កើត​សល់​ត្រឹម​តែ​អង្គុយ​លើ​រទេះ​ទាំង​អារម្មណ៍​ភ័យខ្លាច​ ភ្នែក​នៅ​កញ្ចឹងក សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​ជិត​១០​ឆ្នាំ​មក​នោះ​ប៉ុន្តែ នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​នេះ​តារាចម្រៀង​មនោសញ្ចេតនា​ធ្លាក់​ខ្លួន​ពិការ​មួយ​ កំណាត់​ក្រោម​នាង ពៅ បញ្ញាពេជ្រ នឹង​ជិះ​រទេះ​ឡើង​បង្ហើរ​សំនៀង​ជា​លើក​ដំបូង

រីហានណា​ធ្វើឲ្យ​អាជ្ញាធរ​ថៃ​សម្រេច​បិទ​ក្លិប​សម្ដែង​សិច

131016_23a
អាជ្ញាធរ​ក្នុង​តំបន់​ភូកេត​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ​ថា​ម្ចាស់​បារ៍​ដែល​បើក​បម្រើ​នូវ​សេវាកម្ម​រាំ​ស្រាត និង​សម្ដែង​សិច​ត្រូវ​បាន​គេ​ចាប់​ខ្លួន​និង​បិទ​ជា​បន្ទាន់​ផង​ដែរ​ បន្ទាប់ពី​តារាចម្រៀង​អាមេរិក​នាង​រីហានណា​បាន​ចូល​ទស្សនា​ឃើញ​នូវ​ទង្វើ​ មិន​គប្បី​មួយ​ចំនួន។

ព័ត៌មាន​ខ្លី​ៗ

131016_20c
តារាសម្តែង​និង​ចម្រៀង​ចិន​តៃវ៉ាន់​ដើមកំណើត​ប្រ៊ុយណេ​លោក វូ ជុន​បាន​ក្លាយ​ជា​ឪពុក​ម្តង​ទៀត​ហើយ​នា​ពេល​នេះ​! កាលពី​ថ្ងៃ​សុក្រ​មុន​គេ​បាន​រាយការណ៍​ថា​ប្រពន្ធ​លោក​បាន​បង្កើត​កូនប្រុស​ ម្នាក់​ដែល​មាន​ទម្ងន់​៣,៣​គីឡូក្រាម។

ព្រាប សុវត្ថិ ឲ្យ​សួន ពិសិដ្ឋ និពន្ធ​បទជាតិ​ច្រៀង​នៅ​ជប៉ុន

131015_28b
ទន្ទឹម​នឹង​រក្សា​តំណែង​ពាន​អ្នកនិពន្ធ​ឆ្នើម​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា និង​ឱកាស​ចូល​កាន់​តំណែង​ថ្មី​នៅ​ផលិតកម្ម​ហង្សមាស​ផង​នោះ​លោក សួន ពិសិដ្ឋ ក៏​ត្រូវ​បាន​តារាចម្រៀង​គ្រង​តំណែង​លំដាប់​កំពូល​ជាង ​១០ ​ឆ្នាំ​ប្រចាំ​នៅ​ ផលិតកម្ម​រស្មីហង្សមាស លោក​ព្រាប សុវត្ថិ​ពេញចិត្ត​ស្នាដៃ​និពន្ធ និង​ជំរុញ​ឲ្យ​លោក​.

សាសា​រង​ភាព​អាម៉ាស់​ឈ្មោះ​ដូច​គ្នា

131014_20b
ខណៈ​តុលាការ​សាលាដំបូង​ក្រុង​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អតីត​ពិធីការិនី​ទូរទស្សន៍​ស៊ីធីអិន នាង សាសា ដែល​មាន​ឈ្មោះ​ពិត ឯក សុជាតា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជា​លើក​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ លើ​បណ្តឹង​ចោទ​ចេញ​សែក​ឥត​សាច់ប្រាក់​ព័ត៌មាន​នេះ​ក៏​ក្លាយ​ជា​ប្រធានបទ​ ចាប់​អារម្មណ៍​របស់​ស្ថាប័ន​ព័ត៌មាន​ដណ្តើម​គ្នា​ចេញ​ផ្សាយ​យ៉ាង​ គគ្រឹកគគ្រេង​ពី​មួយ​ទៅ​មួយ។

បវរកញ្ញា​ចក្កវាឡ​ប្រទេស​ភូមា​រង​ព្យុះ​អាស្រូវ​ផ្ទួន​ៗ​គ្នា

131014_20c
ខណៈ​កំពុង​តែ​ហាត់​រៀន​សម្រាប់​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​បវរកញ្ញា ​ចក្កវាឡ​នៅ​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​ខែ​ក្រោយ​នោះ​ស្រាប់​តែ​នាង​ មឺរ​សេតវីន​ដែល​កំពុង​គ្រង​ដំណែង​បវរកញ្ញា​ចក្កវាឡ​ប្រទេស​ភូមា​ប្រឈម​នឹង​ រឿង​ចម្រូងចម្រាស​ជាច្រើន ដោយសារ​ព័ត៌មាន​មួយ​ចំនួន​ចោទ​ថា​នាង​ធ្លាប់​បាន​ចូលរួម​កម្មវិធី​ប្រកួត​ កញ្ញាឯក​របស់​ចិន តាមរយៈ​ការ​ប្រើ​ឈ្មោះ យ៉ាង​ស៊ីនរ៉ុង​កាលពី​ឆ្នាំ​២០០៩។

ព័ត៌មាន​ខ្លី​ៗ

131014_20d
តើ​នេះ​ជា​ទម្លាប់​ដើរ​បង្ក​រឿង​របស់​តារាចម្រៀង​វ័យក្មេង​កាណាដា​មែន​ឬ​ ?​ ចាស្ទីន​ប៊ីប៊ើ ត្រូវ​បាន​គេ​រាយការណ៍​ថា បង្ក​ជម្លោះ​ជាមួយ​នឹង​ឌីជេ​ម៉ៃឃែលវូដ​នៅឯ​ក្លិប​កម្សាន្ត​រាត្រី​មួយ​Alex Madden​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

សួន លីនដា បដិសេធ​អ្នក​ចង់​ឧបត្ថម្ភ​ខ្លាច​ប៉ះ​ចំ​ប្តី​គេ

131011_28b
ស្រប​ពេល​ដែល​សន្ទុះ​កេរ្តិ៍ឈ្មោះ​កំពុង​ហក់​ឡើង​ស្របាល​គ្នា​នឹង​ តារាចម្រៀង​ជើងចាស់​នៅ​សាន់ដេ​នាង អ៊ីវ៉ា នោះ ស្រាប់​តែ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ថា តារាចម្រៀង​ដែល​ចូលចិត្ត​អួត​សម្រស់​ធម្មជាតិ​ជាង​ការ​កែសម្ផស្ស​នាង សួន លីនដា កំពុង​ត្រូវ​ប៉ាន់​

ហ៊ុយ ច័ន្ទរាជនី ក្លាយ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ទាំង​វ័យ​ក្មេង

131011_20c
ក្រៅ​ពី​ក្រសោប​បាន​ការ​សម្តែង​ខ្លាំង​ក្នុង​ផលិតកម្ម ហង្សមាស និង​ឡើង​កាន់​តំណែង​ជា​ពិធីការិនី​ផង​នោះ អតីត​ស្រី​ស្អាត​លេខ ១ ប្រចាំ​ឆ្នាំ ២០១១ នាង ហ៊ុយ ច័ន្ទរាជនី ក៏​ទទួល​បាន​យ៉ីអ៊ុន​ខ្ពស់​ក្លាយ​ជា​ថៅកែ​ភោជនីយដ្ឋាន​ធំ​នៅ​ចំ​កណ្តាល​ រាជធានី ភ្នំពេញ ទាំង​វ័យ​ក្មេង​ផង​ដែរ។

ព័ត៌មាន​ខ្លី​ៗ

131011_20d
នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​តារាចម្រៀង​ប៉ុប​កូរ៉េ​ ប្រុស​រ៉េន​នឹង​ធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​សម្រាប់​ការ​បង្ហាញ​ វត្តមាន​សាជាថ្មី​របស់​ខ្លួន​បន្ទាប់ពី​បញ្ចប់​កាតព្វកិច្ច​យោធា​មក។

តុលាការ​ចេញ​ដីកា​កោះ​ហៅ​សាសា​ជា​លើក​ចុងក្រោយ​រឿង​បណ្តឹង​ឆបោក

131010_20a
ពាក់ព័ន្ធ​នឹង​បណ្តឹង​ដ៏​ចម្រូងចម្រាស​នៅ​តុលាការ​ពី​បទ​ឆបោក ចេញ​សែក​អត់​ប្រាក់​នោះ អតីត​ពិធីការិនី​ស៊ីធីអិន សាសា ដែល​សន្យា​ថា​នឹង​ជម្រះ​បញ្ជី​បុរស​ជា​ដើមបណ្តឹង ហ៊ុយ តារា នៅលើ​សង្វៀន​តុលាការ​នោះ​កំពុង​ប្រឈម​បញ្ហា​ភ័យ​ខ្លួន​ដោយសារ​តែ​តុលាការ​ បាន​ចេញ​ដីកា​កោះ​ហៅ​នាង​ជា​លើក​ចុងក្រោយ ហើយ​បើ​លើក​នេះ នាង​មិន​ព្រម​ចូល​ខ្លួន នោះ​នាង​នឹង​ប្រឈម​ការ​ចាប់​ខ្លួន​ក៏​ថា​បាន។

កែវ វាសនា ឆក់​បាន​ឱកាស​ចេញ​ទៅ​អូស្ត្រាលី និង​អាមេរិក​ផ្ទួន​ៗ​គ្នា

131009_20b
ភាព​ជូរចត់​អត់​ឃ្លាន និង​ការ​ប្រមាថ​មើលងាយ​គឺជា​មេរៀន និង​បទពិសោធ​ជីវិត​ដែល​ជំរុញ​ឲ្យ​យុវជន​កែវ វាសនា ខាំ​មាត់​សង្កត់​ចិត្ត​ជម្នះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ​រហូត​ប្រែ​ក្លាយ​ ខ្លួន​ជា​តារាចម្រៀង​មាន​ឈ្មោះ​បោះសំឡេង​ម្នាក់​នា​ពេល​បច្ចុប្បន្ន​ហើយ​ យុវជន​ដែល​ធ្លាប់​តែ​ផ្ញើ​ខ្លួន​ស្នាក់​អាស្រ័យ​ជាមួយ​អ្នក​ដទៃ​មួយ​ថ្ងៃ​ ដើម្បី​មួយ​ថ្ងៃ​រូប​នេះ ក៏​ស្វែងរក​បាន​ទ្រនំ​សម្រាប់​ខ្លួន​នៅ​ពេល​នេះ បន្ទាប់ពី​រូប​គេ​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​ចម្រៀង ហើយ​អាច​សន្សំ​ប្រាក់​ទិញ​បាន​ផ្ទះ​មួយ​កន្លែង​នៅក្នុង​បុរីពិភពថ្មី។

កុល ដាវី ដកឃ្លា​ពី​សិល្បៈ​ងាក​មក​រក​ជំនួញ​ផ្ទាល់ខ្លួន

131009_28b
ក្រោយពី​វិល​ពី​សម្តែង​នៅ​លើ​ទឹកដី​អាមេរិក​ដែល​រួម​ដំណើរ​ជាមួយ​ តារាចម្រៀង សុខ រក្សា ដែល​ជា​ដៃគូ​ទើប​ប៉ះ​គ្នា​លើក​ដំបូង​ក៏​ទុក​ចិត្ត​គ្នា​ហើយ​នោះ កុល ដាវី ក៏​បាន​បោះទុន​រាប់​ម៉ឺន​ដុល្លារ​បើក​ក្រុម​តន្រ្តី​ធំ ដោយ​ឲ្យ​លោក សុខ រក្សា ជា​អ្នក​គ្រប់គ្រង។

ក្រុម​សិល្បករ ហ្វារ​ពន្លឺ​សិល្បៈ មមាញឹក​នឹង​ត្រៀម​ខ្លួន​សម្ដែង​លើ​ឆាក​អន្តរជាតិ

131003_18a
ខណៈ​សល់​ពេល​បួន​ខែ​ទៀត​ប៉ុណ្ណោះ​ក្រុម ហ្វារ​ពន្លឺ​សិល្បៈ នឹង​មមាញឹក ខ្លាំង​ក្នុង​ការ​បង្ហាញ​នូវ​មុខ​មាត់​ខ្លួន​លើ​ឆាក​អន្តរជាតិ​នៅ​ឯ​ប្រទេស មួយ​ចំនួន​នោះ គេ​ឃើញ​ថា​ក្រុម​សិល្បៈ​នេះ​ក៏​មាន​កាល​វិភាគ​សម្តែង​នៅ​ក្នុង​ខេត្ត សៀមរាប សម្រាប់​ទស្សនិកជន​ក្នុង​ស្រុក​បាន​ទស្សនា​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ។

ថ្ងៃ​ភ្ជុំបិណ្ឌ​ក្រុម​សិល្បករ​ខ្មែរ​នាំ​គ្នា​ទៅ​វត្ត​ណា​ខ្លះ?

131003_24b
ប្រជា​ពុទ្ធសាសនិក កសិករ មន្រ្តី​រាជការ​ស៊ីវិល មិន​ថា​ស្ថិត​នៅ​ស្ថាប័ន​ណា​នោះ​ឡើយ បើ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នោះ ចាំ​បាច់​ត្រូវ​តែ​ទុក​ការងារ​មួយ​អន្លើ រូតរះ​ទៅ​ស្រុក​កំណើត ស្រវា​ស្រទេ ធ្វើ​ចង្ហាន់ ភេសជ្ជៈ និង​បច្ច័យ ជូន​អ្នក​មាន​គុណ និង​ទៅ​វត្ត។

ពេជ្រ​សូលិកា​ធ្លាក់​ខ្លួន​ជិះ​ម៉ូតូ​ឌុប?

131003_17a
អតីត​តារា​ចម្រៀង​វ័យ​ក្មេង​ស្រស់​សោភា​របស់​ផលិតកម្ម អឹម នាង ពេជ្រ សូលិកា មួយ​រយៈ​មុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្ទើរ​ក្លាយ​ជា​សេដ្ឋិនី​ទាំង​ក្មេង​ ល្ហក់​ទៅ​ហើយ ក្រោយ​ពេល​ដែល​នាង​សម្រេច​ដាក់​ចិត្ត​ដាក់​កាយ​ភ្ជាប់​បេះដូង​ជាមួយ​នឹង​ មន្ត្រី​រដ្ឋាភិបាល​មាន​ទ្រព្យ​ក្រាស់​ក្រែល​ពាក់​ផ្កាយ ២ លើ​ស្មា​នោះ។

សុខ ពិសី​ដាំស្ល​ដោយ​ផ្ទាល់ដៃ​ឧទ្ទិស​ដល់​ម្ដាយ

131002_28b
សំណើច​ក្អាកក្អាយ​លាន់ឮ​គ្រប់​ច្រកល្ហក​នា​ឱកាស​ដែល​មនុស្សម្នា​នាំគ្នា​ អបអរ​បុណ្យ​ប្រពៃណី​ខ្មែរ​និង​ជា​ឱកាស​បងប្អូន​ឪពុកម្តាយ​កូនចៅ​ជួបជុំ​ មូលមីរ​ក្នុង​ក្រុម​គ្រួសារ មិន​ថា​បុណ្យ​ភ្ជុំ​ឬ​ចូល​ឆ្នាំ​នោះ​ទេ។

សូដា នីតា បិទ​ជំនួញ​ល្បី​ទាក់ទង​បំណុល​ចាស់

131001_28b
ស្រប​ពេល​សកម្មភាព​មនុស្សធម៌​ស្ងប់ស្ងាត់​ហាង​លក់​សម្លៀកបំពាក់​ធំ​គួរសម ដែល​ជា​កម្មសិទិ្ធ​ផ្តាច់មុខ​របស់​ម្ចាស់​មូលនិធិ​មនុស្សធម៌ ដែល​ជា​តារាសម្ដែង និង​ជា​ពិធីការិនី​ដែល​កំពុង​បញ្ចេញ​ថ្វីមាត់​កម្មវិធី​សំណើច​តាម​ភូមិ​នាង សូដា នីតា ក៏​ត្រូវ​បាន​បិទ​ទ្វារ​ផង​ដែរ។

ព័ត៌មាន​ខ្លី​ៗ

131001_20c
តារាសម្តែង​ស្រី​ចិន​ប្រចាំ​ទូរទស្សន៍ TVB នាង​លីនដា ជុង មាន​ឥរិយាបថ​មិន​ប្រក្រតី ហាក់​ដូចជា​មនុស្ស​ស្រី​ខូចចិត្ត ខណៈ​ពេល​សម្តែង​រឿង​ថ្មី Tiger Cubs II ព្រោះ​គេ​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ថា នាង​បាន​បែកបាក់​ស្នេហា​ជាមួយ​នឹង​មិត្តប្រុស ហ្វីលីព ង៉។

គឹម លីហ្សា បុរស​អូស្ត្រាលី​ទម្លាយ​អាថ៌កំបាំង​ស្នេហា

130930_28b
អណ្តាត​ដែល​ធ្លាប់​គន្លាស់​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា មិន​មាន​ស្នេហា​ចំពោះ​បុរស​អាណិកជន​អូស្រ្តាលី​ស្ទៀវ វិន ទេ​នោះ តែ​ពេល​នេះ​ការពិត​មិន​ដូច​ដែល​នាង គឹម លីហ្សា​អះអាង​ពី​ពេល​មុន​ៗ​នោះ​ឡើយ ខណៈ​វត្តមាន​នាង​ទៅ​ដល់​អូស្ត្រាលី​ភ្លាម​ក៏​ស្រាប់​តែ​បង្ហោះ​រូបថត​កៀកកើយ ​ជាមួយ​នឹង​លោក​ស្ទៀវ វិន​ភ្លែត​ហើយ​នាង​ថែម​ទាំង​បញ្ជាក់​ថា «​សប្បាយ​ចិត្ត​បាន​ជួប​បណ្ដូល​ចិត្ត​មុន​គេ​»។

ព័ត៌មាន​ខ្លី​ៗ

130930_20c
កាលពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​កន្លង​មក​នេះ​តារាស្រី​សម្បុរ​ស្រអែម​អាមេរិក ​ នាង​រីហានណា​បាន​បង្ហោះ​រូបថត​មួយ​តាម​ប្លុក​ផ្ទាល់​ខ្លួន​នាង​ដែល​បាន​ ធ្វើឲ្យ​ភ្ញាក់ផ្អើល​គេឯង​គ្រប់​គ្នា​តែម្តង ជាពិសេស​ប្រិយមិត្ត​នៅ​ទ្វីប​អាស៊ី។

No comments:

Post a Comment