7 Days

សូមស្វាគមន៏ចូលមកកាន់ចែករំលែកកូនខ្មែរ
 
Cambodia Angkor Air




ក្រសួង ​ការ​បរទេស​កម្ពុជា​ កាល​ពី​​ម្សិល​មិញ​ បាន​បញ្ជាក់​ថា តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ(ICJ) ​គ្រោង​នឹង​​បក​ស្រាយ​​សាលដីការបស់​ខ្លួន​ស្តី​ពី​ជម្លោះ​​ដី​ក្បែរ​ប្រាសាទ ​ព្រះ​វិហារ​នៅ​ថ្ងៃទី១១ ខែ វិច្ឆិកា ខែ​ក្រោយ​នេះ។

វិបត្តិ​ទឹក​ជំនន់​កំពុង​វាយ​សំពង​វិស័យ​អចលន​ទ្រព្យ

131017_02b
នៅ​អំឡុង​ពេល​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ១០០ ភាគរយ​នោះ កម្ពុជា​ក៏​បាន​ទទួល​រង​វិបត្តិ​ថ្មី​មួយ​បន្ថែម​ទៀត គឺ​ទឹក​ជំនន់ ដែល​នេះ​ហាក់​បី​ដូច​ជា​ព្រនង់​មួយ​យ៉ាង​ធំ​កំពុង​វាយ​សំពង​ដល់​វិស័យ​អចលន​ ទ្រព្យ​នៅ​កម្ពុជា។

OCIC ​ត្រៀម​សង់​ខុនដូ​កម្ពស់​៣០​ជាន់​ចំនួន​២​បន្ថែម​ទៀត

131010_05
ក្រុម​ហ៊ុន​វិនិ​យោគ​អាណិក​ជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​(OCIC)នា​ពេល​នេះ​ កំពុង ​ត្រៀម​រៀប​ចំ​សាង​សង់​អគារ​ខុនដូ​ដែល​មាន​ឈ្មោះ Casa Meridian កម្ពស់​​ ៣០​ ជាន់​ ចំនួន ​២ ​អគារ​បន្ថែម​ទៀត ​នៅ​លើ​ទីក្រុង​កោះពេ​ជ្រ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

អចលន​ទ្រព្យ​មាន​ភាព​មិន​ច្បាស់​លាស់​ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី

131003_09a
បើ​ទោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ ទី៥ បាន​កើត​ឡើង​រួច​ក៏​ដោយ​តែ​ទំនុក​ចិត្ត​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​តែ​មិន​ ទាន់​មាន​ភាព​ច្បាស់​លាស់​ខណៈ​អ្នក​ជំនាញ​មួយ​ចំនួន​សម្តែង​ការ​ប្រុង​ ប្រយ័ត្ន​ក្នុង​ការ​និយាយ​អំពី​បញ្ហា​នេះ។

ការ​លក់​លំនៅឋាន​កំពុង​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ

131003_03a
ចាប់​តាំង​ពី​បោះឆ្នោត ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល ទី៥ រហូត​ដល់​ពេល​នេះ​ការ​លក់​លំនៅឋាន​តាម​បុរី​នានា​បាន​ធ្លាក់​ចុះ​ប្រហែល ៦០ ភាគរយ ដែល​ជា​សញ្ញា​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​គ្រប់​គ្រង​បុរី​មួយ​ចំនួន។

តម្លៃ​ដី​ក្នុង​ក្រុង សៀមរាប មាន​កំណើន​ប្រហែល ១៥ ភាគរយ

130905_05
ដោយ​សារ​កំណើន​សេដ្ឋកិច្ច និង​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រាសាទ​បុរាណ​កាន់​តែ​កើន​ឡើង​បាន​ធ្វើ​ ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ក្រុង សៀមរាប មាន​កំណើន ១៥ ភាគរយ នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ។

ស្ថានភាព​តម្លៃ​លំនៅឋាន​មាន​សភាព​នៅ​ទ្រឹង

130829_2
បើ​ទោះ​បី​ជា​តម្លៃ​លំនៅឋាន​នៅ​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់​នា​អំឡុង​ដើម​ ឆ្នាំ​២០១៣​ក៏​ដោយ ក៏​ស្ថានភាព​នៅ​ពេល​នេះ​ហាក់​មិន​មាន​សភាព​កើនឡើង​ដូច​នៅ​ពេល​មុន​នោះ​ទៀត​ ទេ។

តម្លៃ​ដី​នៅ​ក្រុង បាត់ដំបង មាន​កំណើន​ក្នុង​រង្វង់ ១០ ភាគរយ

Zone-BTB-Map
តម្លៃ​ដីធ្លី​នៅ​ក្នុង​ក្រុង បាត់ដំបង​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០១៣ នេះ មាន​កំណើន​តិច​តួច។ នេះ​បើ​យោង​តាម​ការ​ធ្វើ​អង្កេត​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ក្នុង​ស្រុក​ មួយ កាល​ពី​ពេល​ថ្មីៗ​នេះ។

តម្លៃ​ដីធ្លី​នៅ​ភ្នំពេញ​កើន ១៥% ​ក្នុង​ឆមាស​ទី១​ឆ្នាំ ២០១៣

130801_03a
ការ​ហូរ​ចូល​កាន់​តែ​ច្រើន​នៃ​ចំនួន​អ្នក​វិនិយោគ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ភាព​រឹងមាំ​នោះ​ បាន​ជួយ​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ ២០១៣​នេះ មាន​កំណើន​ប្រហែល ១៥ ភាគរយ។

វិស័យ​អចលន​ទ្រព្យ​នៅ​ខេត្ត ព្រះសីហនុ នៅ​តែ​មាន​ដំណើរការ​ល្អ

130801_16
រយៈ​ពេល ៦ ខែ​ឆ្នាំ ២០១៣ នេះ​ដំណើរ​វិវត្តន៍​នៃ​វិស័យ​អចលន​ទ្រព្យ​ក្នុង ខេត្ត ព្រះសីហនុ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ដដែល បើ​ទោះ​បី​ជា​កំណើន​តម្លៃ​ដីធ្លី​នៅ​មាន​កម្រិត​ក៏​ដោយ។

តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ មុនីវង្ស មាន​កំណើន ៣០ ភាគរយ

130725_05b
នា​ពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​បណ្តោយ​មហាវិថី ព្រះមុនីវង្ស កាន់​តែ​មាន​សកម្មភាព​ផុល​ផុស​ខ្លាំង​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ​ដែល​ធ្វើ​ឲ្យ តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​មហាវិថី​នេះ​មាន​កំណើន​យ៉ាង​ច្រើន បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

អចលនទ្រព្យ​មិន​សូវ​មាន​សន្ទុះ​ខ្លាំង​នៅ​ខេត្ត​សៀមរាប

130718_03
ទោះ​បី​ខេត្ត​សៀមរាប​ជា​ប្រភព​ទឹកដី​នៃ​ស្នាមញញឹម ការ​រីកចម្រើន​នៃ​វប្បធម៌​អរិយធម៌ និង​អំណាច​ដ៏​ខ្លាំង​ក៏​ដោយ ក៏​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​នា​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៣ ហាក់​មិន​សូវ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

De Castle Royal កំពុង​ទទួល​ការ​ចាប់​អាម្មណ៍​ច្រើន

130718_09a
ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​រស់នៅ​និង​កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់​ តែ​ ធូរធារ​ស្រប​ពេល​កំណើន​របស់​ជន​បរទេស​ចូល​មក​ធ្វើការ ស្នាក់នៅ និង​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​នោះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​លំនៅឋាន​ កើនឡើង​យ៉ាង​ឆាប់​រហ័ស ពិសេស​នៅ​រាជធានី​ភ្នំពេញ​។

តម្លៃ​ដីធ្លី​នៅ​ក្រុង​តាខ្មៅ​មាន​កំណើន​១០​ភាគរយ​ក្នុង​ឆ្នាំ​នេះ

130711_02
តម្លៃ​ដីធ្លី​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៣​នេះ​មាន​កំណើន​ចន្លោះ​ពី​១០​-១៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​។

តម្លៃ​ផ្ទះ​នៅ​សិង្ហបុរី​កើនឡើង​ក្នុង​ត្រីមាស​ទី​២

130704_07b
តម្លៃ​ផ្ទះ​នៅ​ប្រទេស​សិង្ហបុរី​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ ត្រីមាស​ទី​២​នេះ​ដោយសារ​កំណើន​តម្លៃ​ផ្ទះ​នៅ​តំបន់​ជាយក្រុង​បាន​ហក់​ឡើង​ ខ្ពស់​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ថ្មី​លើ​ឥណទាន​ទិញ​ផ្ទះ​កាល​ ពី​ចុង​សប្តាហ៍​កន្លង​មក​។

ត្រីមាស​ទី​២​ឆ្នាំ​នេះ​តម្រូវការ​ឃ្លាំង​ជួល​មាន​កំណើន​តិចតួច

130704_07a
តម្រូវការ​ឃ្លាំង​សម្រាប់​ជួល​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៣​នេះ​មាន​ កំណើន​តិចតួច​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៣​នេះ​បើ​តាម​ការ​ ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​។

ការ​ផ្គត់ផ្គង់​ការិយាល័យ​លំដាប់​B​និង​C​មិន​ទាន់​ឆ្លើយតប​តម្រូវការ

130704_04a
ការ​កើនឡើង​នៃ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​អគារ​ ការិយាល័យ​ជួល​លំដាប់ B និង C​មាន​កាន់​តែ​ច្រើន ខណៈ​ការ​ផ្គត់ផ្គង់​នៅ​មាន​ចំនួន​តិចតួច។

ចលនា​ទិញ​ដី​ទុក​លក់​បាន​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ក្នុង​រាជធានី​ភ្នំពេញ

130627_03
កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​រឹងមាំ និង​នយោបាយ​មាន​ស្ថិរភាព​បាន​ជំរុញ​ឲ្យ​ចលនា​ទិញ​ដី​ទុក​សម្រាប់​លក់​យក​ ចំណេញ​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ជា​តំបន់​ដែល​គេ​មើល​ឃើញ​មាន​ហានិភ័យ​ទាប។

តម្លៃ និង​តម្រូវ​ការ​វីឡា​ជួល​កើន​ឡើង​ក្នុង​ឆមាស​ទី១

130627_04
ការ​កើន​ឡើង​នៃ​កម្រិត​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​កំណើន​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ធ្វើ​ឲ្យ​តម្លៃ​និង​តម្រូវ​ការ​វីឡា​ជួល​នៅ​ក្នុង​ រាជធានី​ភ្នំពេញ កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នា​រយៈ​ពេល​ជិត​៦​ខែ​នា​ដើម​ឆ្នាំ​២០១៣​នេះ។

តម្លៃ​ដី​នៅ​សង្កាត់​បឹងកេងកង​១​ឡើង​ខ្ពស់​ដូច​អំឡុង​ឆ្នាំ​២០០៨

130620_04a
ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​បាន​ថ្លែង​ថា តម្លៃ​ដី​ធ្លី​ក្នុង​សង្កាត់​បឹងកេងកង​១ នា​ពេល​នេះ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ដូច​មុន​ពេល​មាន​មហា​វិបត្តិ​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨​ហើយ ដោយ​នៅ​កន្លែង​ខ្លះ​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​ជាង​អំឡុង​ពេល​នោះ​ទៅ​ទៀត។

តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​មាន​សក្តានុពល​មាន​កំណើន​តិច​តួច

130530_03
បើ​ទោះ​បី​វិស័យ​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ​កំពុង​ មាន ​និន្នាការ​កើន​ឡើង​ទាំង​តម្លៃ និង​សកម្មភាព​ទិញ លក់​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក៏​ដោយ​ក៏​សកម្មភាព​នេះ​មិន​ទាន់​ត្រូវ​ បាន​គេ​សង្កេត​ឃើញ​មាន​ភាព​ផុស​ផុល​ប៉ុន្មាន​ទេ​នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំៗ។

ដី​នៅ​ជ្រោយចង្វារ និង​ផ្លូវ​ជាតិ​លេខ៦​មាន​កំណើន​២០-៣០%

130530_09a
តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វារ និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ ច្រើន​ដោយ​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តាម​តំបន់​នេះ​មាន​កំណើន​ចាប់​ពី​២០​ទៅ​៣០​ ភាគរយ​ក្នុង​ឆ្នាំ​២០១៣​នេះ បើ​ប្រៀប​ធៀប​ជាមួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

More Articles...

No comments:

Post a Comment